មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផល ប្រចាំថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៧ កក្កដា ២០២១
370

ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖ 

*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានចូលរួមប្រជុំជាមួយមន្ត្រីនៃនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលជលផល ទាក់ទងនឹងការរៀបចំផែនការ សកម្មភាពប្រចាំឆ្នាំ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលគាំដោយគម្រោង CAPFISH Capture (EU)។ ហើយបានបន្តចុះដឹកនាំកម្លាំងមន្ត្រីខណ្ឌរដ្ឋបាលជលផល និងក្រុមឆ្មាំទន្លេចំនួន ០៣ប៉ុស្តិ៍ នៅតំបន់កាំពី ចុះល្បាតត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល តាមដងទន្លេមេគង្គ ក្នុងដែនអភិរក្សដោយទទួលបានលទ្ធផលដូចជា៖

-បានដកហូតមងបណ្តែតបានចំនួន ០២ត្បូង ប្រវែង១៦០ម ក្រលា៣,៥សម។

-មងកាំងដាក់ក្នុងអន្លង់ចំនួន ០២ត្បូង ប្រវែង ៨០ម៉ែត្រ ក្រលាពី ១២-១៥សម ព្រមទាំងអប់រំណែនាំ ធ្វើកិច្ចសន្យាដល់អ្នកនេសាទចំនួន ០២នាក់ ផងដែរ។ ហើយក្រុមការងារកំពុងបន្តចុះតាមដានចរាចេណ៍ និងការបម្លាស់ទីរបស់សត្វផ្សោត ព្រមទាំងពួនស្ទាក់បង្ក្រាបបទល្មើសនេសាទបន្ថែមតទៀត។
*ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមសហការជាមួយក្រុមប្រឹក្សាឃុំសោប ចុះប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពី ជលផលនិងលិខិតបទដ្ឋាននៅស្នាក់ការសហគមន៍នេសាទសោបលើ ឃុំសោប ។
*ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយសហគមន៍នេសាទសាទកោះផ្តៅ និងសហគមន៍នេសាទអំពិលទឹក ចុះល្បាតនៅចំណុចតំបន់អភិរក្សជលផល ឃុំកំពង់ចាម ស្រុកសំបូរ ជាលទ្ធផល បានដកហូតមងបណ្តែតក្រលាធំចំនួន ០៥ត្បូង ប្រវែង ៤០០ម៉ែត្រ ក្រលា ពី១២-១៦សង់ទីម៉ែត្រ និងបានអប់រំណែនាំ ធ្វើកិច្ចសន្យាអ្នកនេសាទប្រើមងក្រលាធំចំនួន ០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter