ថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* ផ្នែករដ្ឋបាលជលផលកាំពី បានប្រចាំការដឹកនាំក្រុមល្បាតសហគមន៍ ឃុំវឌ្ឍនៈ ឃុំកំពង់ចាម ស្រុកសំបូរ ចុះល្បាតទប់ស្កាត់បទល្មើសជលផល ក្នុងតំបន់អភិរក្សជលផល និងជីវចម្រុះ ពីថ្ងៃទី២៥-២៨ ខែកក្កដា ឆ្នាំ២០២១។
* សង្កាត់រដ្ឋបាលជលផលសំបូរ ដឹកនាំកម្លាំងឆ្មាំទន្លេ ប៉ុស្តិ៍កែងប្រសាទ ពាក់វែក ទន្សាយធ្លាក់ នឹងកោះផ្តៅ បានចុះបង្ក្រាបបទល្មើស នេសាទ នៅចំណុច កោះដំឡូង ឃុំកំពង់ចាម នឹង កោះច្បារ កោះច្បារ ឃុំកោះខ្ញែរ បានដក់ហូតមងបណ្តែត បានចំនួន ០៧ ត្បូង ប្រវែង ៦៥០ម ក្រឡា ១៥ ស.ម ។
* សង្កាត់រដ្ឋបាលជលផលពាមទេ បានចុះចែកតង់ជូនដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រី ចំនួន ២១គ្រួសារ នៅភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម