មាតិកា
ក្រចេះ ៖កម្មវិធី ASPIRE ស្រុកចិត្របុរីផ្តល់ទុនសហវិនិយោគ ចំនួន ០៣បណ្ដុំ ដោយទទួលបាន
ចេញ​ផ្សាយ ២៦ កក្កដា ២០២១
138

ថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក លាង ពន្លឺ អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងជាប្រធានសម្របសម្រួលស្រុកចិត្របុរី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាសធាតុ (ASPIRE) លោក ញឹម ឧត្តមវឌ្ឍនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម  និងលោក ឈូក សំណាង អនុប្រធានការិយាល័យក្សត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមក្នុងការផ្តល់ទុនសហវិនិយោគ ចំនួន ០៣បណ្ដុំ មានដូចខាងក្រោម៖ 
១.បណ្តុំអាជីវកម្មបន្លែ (FO/AC)  ដែលមានសមាជិកចំនួន ២០គ្រួសារ  នៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី គឺក្នុង ០១គ្រួសារ ទទួលបាន គ្រាប់ពូជត្រសក់ ០៣កញ្ចប់ ពូជស្ពៃ ០២កំប៉ុង ពូជសណ្ដែកកួរ ០២កំប៉ុង ទុយោដំណក់ទឹក ០១ដុំ  សំណាញ់ទឿង ០២ដុំ វ៉ានទុយោ ១០គ្រប់ និងថ្នាំបាញ់សត្វទាគូរ ០២កញ្ចប់។

២.បណ្តុំអាជីវកម្មដំណាំឪឡឹក (DEPES)  ដែលមានសមាជិកចំនួន ២៥គ្រួសារ  នៅភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី គឺក្នុងមួយគ្រួសារទទួលបាន គ្រាប់ពូជឪឡឹក ០២កំប៉ុង  ទុយោដំណក់ទឹក ០១ដុំ   វ៉ានទុយោ ១០គ្រប់ និងថ្នាំបាញ់សម្លាញ់សត្វអណ្ដើកមាស ០២កញ្ចប់។

៣.បណ្តុំអាជីវកម្មដំណាំដំឡូងមី (DEPES)  ដែលមានសមាជិកចំនួន ១៥គ្រួសារ  នៅភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី គឺក្នុង មួយគ្រួសារទទួលបាន ជីគីមីកែង កែង កែង (១៥ ១៥ ១៥ ) ចំនួន ០១ការ៉ុង  ថ្នាំបណ្ដុះឬស ០១ដប ថ្នាំបាញ់សម្លាញ់រុយស ០២កញ្ចប់ និងថ្នាំសម្លាប់សត្វពីងពាងក្រហមចំនួន ០២កញ្ចប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter