ថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង បានចុះផ្សព្វផ្សាយ ដល់អាជ្ញារធរ និងកសិករ នៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ស្តីពី ប្រភពជំងឺ រោគសញ្ញា វិធានការការពារ និងការព្យាបាលជំងឺដុំពកលើស្បែកគោ-ក្របី ដែលមានអ្នកចូលរួមប្រមាណ ៨០ នាក់ ។ លោក រន ឡង់ឌី មន្ត្រីការិយាល័យ បានចុះពិនិត្យគោ ឈឺ ដំពកលើស្បែកចំនួន ១ក្បាល នៅភូមិកាប៉ូ ឃុំកាប៉ូ សង្កាត់អូរឬស្សី ខេត្តក្រចេះ ក្នុងចំណោមគោសរុបចំនួន ១០ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម