មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផល ប្រចាំថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ២២ កក្កដា ២០២១
199

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានប្រជុំពិភាក្សា ស្តីពី ការកំណត់ព្រំប្រទល់ និងរៀបចំផែនទីកន្លែងនេសាទសហគមន៍សណ្តាន់ ភូមិធំ ស្ថិតនៅសាលាឃុំសណ្តាន់ ស្រុកសំបូរ ក្រោមអធិបតីភាពលោកស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ រដ្ឋបាលជលផល ដោយមានការចូលរួមពីលោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោក សាក់ ស៊ីវិន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំបូរ រួមនឹងលោកមេឃុំ។
*លោកនាយសង្កាត់រដ្ឋបាលជលផលសំបូរ និងសង្កាត់រដ្ឋបាលជលផលពាមទេ បានចូលរួមប្រជុំជាមួយក្រុមការងារសវកម្មផ្ទៃក្នុងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ទន្លេមេគង្គ ដំណាក់កាលទី០៣ នៅសាល ប្រជុំ ខណ្ឌរដ្ឋបាលជលផលក្រចេះ។
*ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយក្រុមការងារគម្រោង LASED II នៃមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះរៀបចំអាងចិញ្ចឹមត្រីរបស់កសិករធ្វើបង្ហាញចំនួន ០៣គ្រួសារ នៅដីសម្បទានសង្គមកិច្ច ឃុំចំបក់ ស្រុកព្រែកប្រសព្វ។

*ផ្នែករដ្ឋបាលជលផលកាំពី បានចុះល្បាតក្នុងតំបន់អភិរក្សសត្វកាំពី ដឹកនាំកម្លាំងឆ្មាំទន្លេ ប៉ុស្តិ៍ជ្រោយបន្ទាយ និងប្រការពារសំបុក បង្រ្កាបទល្មើស នេសាទ នៅចំណុច ខ្សាច់ទប់ ឃុំជ្រោយបន្ទាយ បានដក់ហូតមងបណ្តែត បានចំនួន ០៥ ត្បូង ប្រវែង ៥០០ម ក្រឡា ០៣ស.ម-១៥ ស.ម។

ចំនួនអ្នកចូលទស្សនា
Flag Counter