នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ឌី លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាប្រធានសម្របសម្រួលស្រុកព្រែកប្រសព្វ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ Agriculture Services Programme for Innovation, Resilience and Extension (ASPIRE) តំណាងឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមក្នុងការផ្តល់ទុនសហវិនិយោគ ដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ដែលមានសមាជិកចំនួន ២០គ្រួសារ នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ដោយក្នុង ០១គ្រួសារ ទទួលបានកូនមាន់ចំនួន ១៥ក្បាល ចំណី ស្នូកទឹក និងស្នូកចំណី ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម