មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផល ប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ២១ កក្កដា ២០២១
172

ថ្ងៃ ពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

*លោក ម៉ុកពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានប្រជុំពិភាក្សា ស្តីពី ការកំណត់ព្រំប្រទល់ រៀបចំផែនទីកន្លែងនេសាទសហគមន៍ ត្រៀបចុះកិច្ចព្រមព្រៀង និងរៀបចំឯកសារចុះបញ្ជីរទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សហគមន៍នេសាទក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ក្រោមអធិបតីភាពលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល លោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
*ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយក្រុមការងារគម្រោង LASED II នៃមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះត បានចុះរៀបចំអាងចិញ្ចឹមត្រី របស់កសិករធ្វើបង្ហាញចំនួន ០៣ គ្រួសារ  នៅដីសម្បទានឃុំដារ  ស្រុកចិត្តបុរី ខេត្តក្រចេះ គាំទ្រដោយគម្រោង LASED II
*នាយសង្កាត់រដ្ឋបាលជលផលសំបូរ និងក្រុមការងារ អនុវត្តគម្រោង CAPFISH Capture បានចុះអនុវត្តសកម្មភាព​ត្រួតពិនត្យ អធិការកិច្ចជលផល ដើម្បីប្រមូលទិន្នន័យឧបករណ៍នេសាទ  ដោយប្រើប្រាស់ប្រព័ន្ធ SMART Tool នៅឃុំសំបុក ស្រុកចិត្របុរី និងឃុំសំបូរ ស្រុកសំបូរ។ លទ្ធផល​ទទួល​បាន​គឺ បានដកហូតមងបណ្តែតបានចំនួន ០២ត្បូង ប្រវែង ១៦០ម៉ែត្រ ក្នុងនោះមានក្រលា ១៥សម។

ចំនួនអ្នកចូលទស្សនា
Flag Counter