មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផល ប្រចាំថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ កក្កដា ២០២១
178

ថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំពិភាក្សា ស្តីពី ការកំណត់ព្រំប្រទល់ និងរៀបចំផែនទីកន្លែងនេសាទសហគមន៍ចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ  ក្រោមអធិបតីភាពលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល លោកកែ ណារិទ្ធ អភិបាលរង ស្រុកព្រែកប្រសព្វ និងលោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
*លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ដើម្បីជ្រើសរើសសំណាកសំរាប់សិក្សាស្រាវជ្រាវ អំពី ទិន្នផលចាប់ ដោយមានការសំរបសំរួលពី ក្រុមការងារមកពីរដ្ឋបាលជលផលថ្នាក់ជាតិ។
*ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយក្រុមការងារគម្រោង LASED II នៃមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះរៀបចំអាងចិញ្ចឹមត្រី របស់កសិករធ្វើបង្ហាញ ចំនួន ០៦គ្រួសារ  នៅដីសម្បទានឃុំចង្រ្កង់ និងឃុំសំបុក ស្រុកចិត្តបុរី ដែលគាំទ្រដោយគម្រោង LASED II ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter