ថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានដឹកនាំមន្រ្តីការិយាល័យកសិ-ឧស្សាហកម្ម ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ ចូលរួមសហការជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក ចាន់ សុវត្ថិភាព អនុប្រធានរដ្ឋបាលព្រៃឈើ ដើម្បីចុះពិនិត្យមើលការរស់នៅអាស្រ័យផល របស់ប្រជាពលរដ្ឋក្នុងតំបន់គម្របព្រៃឈើឆ្នាំ២០០២ និងវឌ្ឍនភាព របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច តុង មិន និងក្រុមហ៊ុនកាម៉ាដេនូ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកចិត្របុរី និងស្រុកសំបូរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម