ថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានដឹកនាំមន្រ្តីការិយាល័យកសិ-ឧស្សាហកម្ម ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ ចូលរួមសហការជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ចាន់ សុវត្ថិភាព អនុប្រធានរដ្ឋបាលព្រៃឈើ ដើម្បីចុះពិនិត្យមើលការរស់នៅ អាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ គម្របព្រៃឈើឆ្នាំ២០០២ និងវឌ្ឍនភាព របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចស៊ុន គុយទី និងក្រុមហ៊ុន ចន្ទសុភា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឆ្លូង និងស្រុកសំបូរ ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម