មាតិកា
ក្រចេះ ៖ខណ្ឌរដ្ឋបាលជលផលក្រចេះបាននាំយកនូវអំណោយរបស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ចែកជូន តំណាងក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតទាំង ១១ប៉ុស្តិ៍ ដែលប្រចាំការនៅតាមដងទន្លេ
ចេញ​ផ្សាយ ១៥ កក្កដា ២០២១
144

ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរួមមាន៖
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី ព្រមទាំងមន្ត្រីសាលាខេត្តក្រចេះ បាននាំយកនូវអំណោយរបស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល រួមមានអាវពោង និងឯកសណ្ឋានឆ្មាំទន្លេ និងអំណោយរបស់ឯកឧត្តម អភិបាលខេត្តក្រចេះ រួមមាន ម៉ាស់ និងអាកុល ព្រមទាំងថវិកាមួយចំនួនជាសោហ៊ុយធ្វើដំណើរសម្រាប់ចែកជូន តំណាងក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតទាំង ១១ប៉ុស្តិ៍ ដែលប្រចាំការនៅតាមដងទន្លេ។ សូមបញ្ជាក់ថាអំណោយ ដែលទទួលបានពីឯកឧត្តមប្រតិភូ ក៍ដូចជាគណៈអភិបាលខេត្តក្រចេះ នៅពេលនេះគឺ ដើម្បីរួចចំណែកការពារសុវត្ថិភាពរបស់បងប្អូនឆ្មាំទន្លេរបស់យើង ដែលកំពុងតែប្រតិបត្តិការណ៍បំពេញភារកិច្ច នៅតាមដងទន្លេមេគង្គក្នុងខេត្ត ពិសេសដើម្បីសុវត្ថិភាពក្នុងការអភិរក្សសត្វផ្សោត និងជីវចម្រុះជលផលតាមដងទន្លេ ព្រមទាំងចូលរួមទប់ស្កាត់ បង្ការ ការពារជំងឺកូវីត១៩ ដែលកំពុងតែមានការរីករាលដាលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

ចំនួនអ្នកចូលទស្សនា
Flag Counter