ថ្ងៃពុធ ៥កើត ខែទូតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យស្ថានភាពគោឈឺនៅភូមិចំនួនពីរគឺ៖
ភូមិក្បាលកោះ និងភូមិចងកោះ បានចំនួន ០៧ក្បាល ដែលមានអាការៈដូចជា កន្ទួលដុំៗ និងហើមភ្លៅ ហើមក ហើមបួរ ដែលសន្និដ្ឋានថាជំងឺដុំពកលើស្បែក។
១.នៅភូមិក្បាលកោះ មានកសិករឈ្មោះ ស៊ាន គឹមស្រេង មានគោចំននួន ០៦ក្បាល ឈឺ ០២ក្បាល លោក យូ គឹមសី មានគោចំនួន ០៣ ក្បាល ឈឺ០១ លោក ហ៊ុន ប៊ុនណេង មានគោចំនួន ០៥ក្បាល ឈឺ ០១ក្បាល លោក កៅ សុខលីន មានគោចំនួន ១០ក្បាល ឈឺ ០១ក្បាល។
២.នៅភូមិចុងកោះ លោក គាំ សុខគា មានគោចំនួន ០៤ក្បាល ឈឺ ០១ក្បាល លោក លឹម បុណ្ណា មានគោចំនួន ០៥ក្បាល ឈឺ ០១ក្បាល។
ក្នុងនោះមន្រ្តីបច្ចេកទេសបានធ្វើការណែនាំដល់កសិករដូចជា៖
ទី១ \បំបែកសត្វឈឺចេញពីសត្វជា
ទី២ \ចាក់ថ្នាំព្យាបាលសត្វដែលឈឺ
ទី៣ \បាញ់ថ្នាំសម្លាប់មេរោគជុំវិញទ្រុង និងអនាម័យជាប្រចាំ
ទី៤ \ដុសលាងសត្វដែលឈឺ ជាមួយសាប៊ូ អោយបាន ៣-៤ដង ក្នុងមួយថ្ងៃ
ទី៥ \រៀបចំអោយសត្វដេកក្នុងស្បៃមុង តាមដានស្លានភាពសុខភាពជាប្រចាំរហូតដល់ ៣០ថ្ងៃ និងរាយការប្រចាំថ្ងៃមកមន្រ្តីជំនាញ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម