មាតិកា
កម្មវិធី ASPIRE ប្រចាំខេត្តក្រចេះ ៖គាំទ្រក្នុងការផ្តល់ទុន​សហវិនិយោគ​ដល់បណ្តុំអាជីវកម្មស្រូវ និងបន្លែ ដល់ស្រុកព្រែកប្រសព្វ
ចេញ​ផ្សាយ ១៥ កក្កដា ២០២១
132

ថ្ងៃពុធ ៥កើត ខែទូតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១  កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំស្រុកព្រែកប្រសព្វ បានគាំទ្រក្នុងការផ្តល់ទុន​សហវិនិយោគ​ដល់បណ្តុំអាជីវកម្មស្រូវ និងបន្លែ ក្រោមអធិបតីភាព លោក ឌី លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនិងជាប្រធានសម្របសម្រួលស្រុកព្រែកប្រសព្វ តំណាងឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមក្នុងការផ្តល់ទុនសហវិនិយោគ ដល់បណ្តុំអាជីវកម្មស្រូវ និងបន្លែ រួមមាន៖
១. ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យកសិកម្មស្រុកបានផ្តល់ទុន សហវិនិយោគ ដល់បណ្តុំអាជីវកម្មដំណាំស្រូវចំនួន១៥គ្រួសារ  នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុក ព្រែកប្រសព្វ ទទួលបានពូជស្រូវស្រាល (OM5451) ពី ៨០-៩០​គីឡូ​ក្រាម​/គ្រួសារ។
២. ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យកសិកម្មស្រុកបានផ្តល់ទុនសហវិនិយោគ ដល់បណ្តុំអាជីវកម្មបន្លែ ចំនួន ២៥​គ្រួសារ នៅភូមិដីដុះលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ទទួលបាន គ្រាប់ពូជបន្លែពី ៥-៧កញ្ចប់ កៅស៊ូគ្របរង ទុយោដំណក់ទឹក សំណាញ់ទ្រើ និងទុយោសាច/គ្រួសារ។  
៣. ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យកសិកម្មស្រុកបានផ្តល់ទុនសហវិនិយោគ ដល់បណ្តុំអាជីវកម្មបន្លែ ចំនួន ២៥គ្រួសារ  នៅភូមិស្ទឹងធំ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ទទួលបានគ្រាប់ពូជបន្លែពី ៥-៧កញ្ចប់ កៅស៊ូគ្របរង ទុយោដំណក់ទឹក សំណាញ់ទ្រើ និងទុយោសាច/គ្រួសារ។    
៤. ក្រុមការងារនៃការិយាល័យកសិកម្មស្រុករួមមាន៖ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងមន្ត្រីបច្ចេក ទេស បានចុះតាមដាន និងត្រួតពិនិត្យការដាំដំណាំរបស់កសិករនៅឃុំសោប ឃុំព្រែក ប្រសព្វ និងឃុំជ្រោយបន្ទាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter