ថ្ងៃអង្គារ ៤កើត ខែទូតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានចូលរួមប្រជុំជាមួយលោក អុិន ហ៊ុល អនុប្រធានដ្ឋានអភិរក្សជលផល និងមន្ត្រីអង្គការ WCS ខេត្តក្រចេះ ស្តីពី កិច្ចសហប្រតិបត្តិការលើការអនុវត្តផែនការសកម្មភាពអភិរក្សកន្ធាយក្បាលកង្កែប ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
*លោកនាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកឆ្លូង អាណត្តិទី៣ ឆ្នាំទី៣ នៅសាលប្រជុំស្រុកឆ្លូង (អគារថ្មី) ដឹកនាំដោយលោកហេង ឡេង ប្រធានក្រុមប្រឹក្សាស្រុកឆ្លូង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម