ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយមន្ត្រីរដ្ឋបាលជលផល (ថ្នាក់ជាតិ) ឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កាំពី គណៈកម្មការសហគមន៍នេសាទកាំពី និងប្រជាកាពារភូមិកាំពី និងសំបុក បានចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គក្នុងដែនអភិរក្ស ត្រង់ចំណុចកោះថង ត្រែងខ្ចី ប្រមាបាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម÷
បានចាប់រឹបអូស និងបំផ្លាញចោលឧបករណ៍មងពាក់ក្នុងអន្លង់ចំនួន ២៦ត្បូង ប្រវែង ៨៤០ម៉ែត្រ និងមានក្រឡាទំហំពី ៧សម-១៥សម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម