មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផល ប្រចាំថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៨ កក្កដា ២០២១
146

ថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖ 

*ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយមន្រ្តីជលផលថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពស្រុក ព្រម​ទាំង​សហគមន៍នេសាទមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ នៅបឹងខ្នាយរមាស ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដោយបានដកហូត និងបំផ្លាញចោលឧបរណ៍នេសាទល្មើសច្បាប់មួយចំនួនដូចខាងក្រោម៖

- របាំងព្រួលស្បៃមុងចំនួន ២០ខ្សែ ប្រវែង ១២០០ម

- លូស្បៃមុងចំនួន ២០មាត់លូ

- របាំងព្រួលសាច់អួននីឡុងរឹងចំនួន ០៦ខ្សែ ប្រវែង ៣៧០ម ក្រឡាទំហំ ៣សម

- លបសាច់អួននីឡុងចំនួន ១០គ្រឿង

- លបប្រឹស ១០០ លប (លបម៉ាឡេ) ចំនួន ១១គ្រឿង

- បង្គោលចម្រឹងប្ញស្សីចំនួន ៦០០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ៥០គ.ក្រ ចូលក្នុងបឹងធម្មជាតិវិញ។

* សង្កាត់​រដ្ឋ​បាល​ជលផលសំបូរ​ និងក្រុម  ការងារ អនុវត្តគម្រោង CAPFISH Capture បានចុះអនុវត្តសកម្មភាព​ត្រួតពិនត្យ អធិការកិច្ចជលផល ដើម្បីប្រមូលទិន្នន័យឧបករណ៍នេសាទ និងវារីវប្បកម្ម ដោយប្រើប្រាស់ប្រព័ន្ធ SMART Tool នៅឃុំវឌ្ឋនៈ​ ស្រុកសំបូរ។ លទ្ធផល​ទទួល​បាន​ទាំងពីរម៉ាស៊ីនគឺ ឧបករណ៍មានចែងក្នុងប្រកាស​ ១០ករណី​ ឧបករណ៍​នេសាទមិនមានចែងក្នុងប្រកាស ០៥ករណី​​ បានដកហូតមងចំនួន ០៦ត្បូង ក្រឡាពី ០៩ ដល់ ១៥ស.ម មានប្រវែង ២៥០ម។

ចំនួនអ្នកចូលទស្សនា
Flag Counter