ថ្ងៃអង្គារ៍ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយមន្ត្រីនាយកដ្ឋាននីតិកម្ម និងវិវាទនៃរដ្ឋបាលជលផល ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល ព្រមទាំងគណៈកម្មការសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅក្នុងបឹងលាច ក្រុងក្រចេះ ជាលទ្ធផលគឺ ដកហូត និងបំផ្លាញចោលវត្ថុតាងនៃបទល្មើសនេសាទមួយចំនួនដូចខាងក្រោម៖
- របាំងព្រួលសាច់អួននីឡុងក្រលាញឹក ៥មម ចំនួន ១៥ខ្សែ ប្រវែងប្រមាណជា ៨០០ម៉ែត្រ
-លបសាច់អួនក្រលាញឹក ១៥គ្រឿង
-បង្គោលចម្រឹងឫស្សី ៣៤០ដើម
-ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ២០គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម