ថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក គង់ វណ្ណរដ្ឋ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោក លាង ពន្លឺ អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោក ញឹម ឧត្តមវឌ្ឍនា និង លោក ស្រី ចាន់ណាត មន្រ្តីការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមពិនិត្យសំណើសុំធ្វើបណ្ណសម្គាល់សិទ្ធិអចលនវត្ថុដីចម្ការ ទំហំ ១៩៨,៧០ហិកតា ដឹកនាំដោយ លោក ចាន់ សុវត្ថិភាព អនុប្រធារដ្ឋបាលព្រៃឈើ ដោយមានការចូលរួមរដ្ឋបាលស្រុកសំបូរ មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលឃុំអូរគ្រៀង ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម