ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសលើកទី៤ គាំទ្រដោយគម្រោងសាកវប្បកម្មកម្ពុជា CHAIN ស្តីពី បច្ចេកទេសលាយល្បាយសូលុយស្យុងជីទ្រាប់បាត និងការស្ទូងកូនបន្លែ ដល់កសិករបង្កោលរបស់គម្រោង CHAIN ចំនួន ០៦នាក់ ស្ថិតនៅភូមិជ្រោយស្នែងក្របីលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម