ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះរួមមាន៖
*លោកនាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងសហការី បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅចំណុចបឹងគួយ ស្ថិតក្នុងឃុំចំបក់ និងបឹងមាស ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ដោយដកហូត និងរឹបអូសឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនដូចខាងក្រោម៖
- របាំងព្រួលសាច់អួននីឡុងក្រឡាញឹកទំហំ៥មម ចំនួន ០៤ខ្សែ ប្រវែង ២០០ម៉ែត្រ
- របាំងព្រួលសាច់អួនក្រឡាញឹកទំហំ១០មម ចំនួន ០៦ខ្សែ ប្រវែង ៣២០ម៉ែត្រ
- លបសាច់អួនចំនួន ០៤គ្រឿង
- អួនអូសចំនួន ០១វង់ ប្រវែង ១២០ម ក្រឡាទំហំពី ១-១,៥ សម
- សាច់ឈ្នក់ចំនួន០១វង់ ក្រឡាទំហំ៣សម។
- បង្គោលចម្រឹងប្ញស្សីចំនួន២៥០ដើម ព្រមទាំងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៥គ.ក្រ ចូលបឹងធម្មជាតិវិញ។ វត្ថុតាងទាំងអស់ត្រូវបានក្រុមចម្រុះដឹកទៅរក្សាទុក នៅរដ្ឋបាលស្រុកព្រែកប្រសព្វ ដើម្បីស្នើសុំយោបល់សម្រេចពីថ្នាក់ដឹកនាំ។
*ផ្នែករដ្ឋបាលជលផលកំពី បានចូលរួមជាមួយក្រុមការងារគម្រោង CASDP ថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះត្រួតពិនិត្យ សាកល្បងវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ដោយមានតំណាងក្រុមប្រឹក្សាបាលឃុំ សហគមន៍កសិកម្ម និងអ្នកទទួលផលនៃគម្រោងសង្គ្រោះបន្ទាន់កូវីដ ១៩ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម