មាតិកា
ក្រចេះ ៖កម្មវិធី ASPIRE ផ្តល់ទូភ្ញាស់ពងមាន់ដល់សហគមន៍កសិកម្មសម្បទានចំបក់ និងសហគមន៍កសិកម្ម សោធន់និវត្តសំបួរសែនជ័យ
ចេញ​ផ្សាយ ២៨ មិថុនា ២០២១
308

ថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍ កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានគាំទ្រក្នុងការផ្តល់ទុនសហវិនិយោគជាទូរភ្ញាស់ស៊ុតមាន់ចំនួន ០១គ្រឿង ក្នុងមួយសហគមន៍ ដែលមានសមត្ថភាពអាចផ្ទុកស៊ុតភ្ញាស់ចំនួន ៥២៨គ្រាប់ ក្នុង០១គ្រឿង ដល់បណ្តុំអាជីវកម្មមាន់ ចំនួនពីរគឺ សហគមន៍កសិកម្មសម្បទានចំបក់ ស្ថិតនៅឃុំចំបក់ ស្រុកព្រែកប្រសព្វ និងសហគមន៍កសិកម្ម សោធន់និវត្តសំបួរសែនជ័យ ស្ថិតនៅឃុំស្វាយជ្រះ ស្រុកស្នួល ក្រោមអធិបតីភាព លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE  ក្នុងគោលបំណង ផ្តល់មុខរបរដល់សហគមន៍កសិកម្ម ក្នុងការផលិតកូនមាន់លក់ជូនសមាជិកសហគមន៍កសិកម្ម និងអ្នកមិនមែនសមាជិកសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter