ថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងលោកនាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានដឹកនាំក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត និងជីវចម្រុះទន្លេមេគង្គតំបន់កាំពី ចំនួន ០៣ប៉ុស្តិ៍ សហការជាមួយសហគមន៍នេសាទ និងកម្លាំងប្រជាការពារ ចុះល្បាតត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលក្នុងដែនអភិរក្សដោយសម្រេចបានលទ្ធផល ០២ករណី ដោយ÷
-ដកហូតមងក្រលាធំបានចំនួន ១១ត្បូង ប្រវែង ៥៤០ម៉ែត្រ ក្រលាពី ១២-១៥ សម។
-ដកហូតបានលបប្រើស ១០០ (លបម៉ាឡេ) ចំនួន ១៤គ្រឿង ប្រវែង ៤២០ម៉ែត្រ ក្រលា ១សម-៣សម។ វត្ថុតាងទាំងអស់ខាងលើត្រូវបានដឹកយកមករក្សាទុកនៅប៉ុស្តិ៍ឆ្មាំទន្លេកាំពីដើម្បីស្នើសុំយោបល់សម្រេចពីថ្នាក់ដឹកនាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម