ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងលោកតាន់ សុមេធប៊ុនវឌ្ឍន៍ នាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំតាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ស្តីពី ស្ថិតិវារីវប្បកម្ម និងទីផ្សាផលផលិតផលវារីវប្បកម្ម ក្រោមអធិបតីភាពឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជា ប្រធានរដ្ឋបាលជលផល។
*លោកនាយផ្នែករដ្ឋបាលជលផលកាំពី និងលោក ជុន ជាង មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ដល់សម្បទានិកនៅឃុំថ្មី ស្រុកចិត្របុរី ដែលមានអ្នកចូលរួមសរុបចំនួន ២៨ នាក់ ស្រី ២៤នាក់ របស់គម្រោង LASET II ។
*លោកនាយរងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមជាមួយសង្កាត់រដ្ឋបាលជលផលសំបូរ និងក្រុមការងារអនុវត្តគម្រោង CAPFISH Capture បានចុះអនុវត្តសកម្មភាពត្រួតពិនត្យ អធិការកិច្ចជលផល ដើម្បីប្រមូលទិន្នន័យឧបករណ៍នេសាទ និងវារីវប្បកម្ម ដោយប្រើប្រាស់ប្រព័ន្ធ SMART Tool នៅឃុំវឌ្ឋនៈ ស្រុកសំបូរ។ លទ្ធផលទទួលបានគឺ ឧបករណ៍នេសាទមានចែងក្នុងប្រកាសរបស់ក្រសួងកសិកម្មចំនួន ៥២ ករណី ឧបករណ៍មិនមានចែងក្នុងប្រកាស ០៤ករណី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម