ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារកម្មវិធី ASPIRE ខេត្តក្រចេះ ដឹកនាំដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ដោយមានការចូលរួមពី មន្ត្រីតាមដានត្រួតពិនិត្យ និងវាយតម្លៃ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្នួល ភ្នាក់ងារផ្សព្វផ្សាយឃុំស្នួល និងលោកទីប្រឹក្សា បានចុះត្រួតពិនិត្យការសាងសង់កន្លែងប្រមូលផ្តុំលក់កសិផលកសិកម្ម ដែលសាងសង់នៅទីតាំងផ្ទះកសិករឈ្មោះ រិន រាន់ ស្ថិតនៅភូមិគ្រង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ជាលទ្ធផលគឺក្រុមការងារសង្កេតឃើញថា៖ ការសាងសង់បានរៀបឥដ្ឋជញ្ជាំង ចាក់ក្រវ៉ាត់ធ្នឹម និងបានបូកខ្លះ។ ឥឡូវនេះគឺជាងផ្អាកធ្វើ ដោយសារខ្វះសម្ភារៈ។ ក្រុមការងារបានផ្តល់យោបល់ដល់លោកប្រធានការិយាល័យកសិកម្មស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករ ក្នុងករណីជាងឲ្យកសិករ ឬមន្ត្រីយើងជួយធានាម្ចាស់ដេប៉ូដើម្បីយកសម្ភារ នានាមកសាងសង់មុន គឺជាការទទួលខុសត្រូវរបស់ជាងនោះទាំងស្រុងមិន ពាក់ព័ន្ធដល់ ក្រុមហ៊ុនទេ ព្រោះក្រុមហ៊ុនបានផ្តល់ថវិកាដល់ក្រុមជាងទាំងនោះអស់ហើយ។ បន្ទាប់មក ក្រុមការងារបានជួបពិភាក្សាការងារជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំឃ្សឹម ពិភាក្សាស្តីពីការ បញ្ចូលទិន្នន័យកសិករឆ្នាំ២០២១ទៅក្នុងប្រព័ន្ធ MIS ព្រោះពេលនេះគឺដល់ពេល ត្រូវផ្ញើឈ្មោះឃុំណា ដែល បានបញ្ចូលបញ្ចប់ដើម្បីផ្ញើទៅលេខាធិការដ្ឋាន ធ្វើការជ្រើសរើសសំណាកដើម្បីធ្វើការវិភាគសេដ្ឋកិច្ច និងសំណូមពរសូមឲ្យជួយបញ្ចូល ទិន្នន័យកសិករដែលនៅសេសសល់នៅឃុំស្រែចារផង។ បន្ទាប់មកទៀតគឺក្រុមការងារយើង បានមកជួបពិភាក្សាការងារជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំស្វាយជ្រះពិភាក្សាស្តីពីការបញ្ចូលទិន្នន័យកសិករឆ្នាំ២០២១ទៅក្នុងប្រព័ន្ធ MIS និងតារាង ៧.៣ បញ្ជីកសិករឆ្នាំ២០២១ ដែលជ្រើសរើសរួចអនុវត្តដោយ ខ័ណ្ឌរដ្ឋបាល ព្រៃឈើ ដើម្បីបូកសរុបសូចនាករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម