្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះរួមមាន៖
*លោកនាយរងខណ្ឌរដ្ឋបាលជលផល និងក្រុមការងារអនុវត្តគម្រោង CAPFISH Capture បានចុះអនុវត្តសកម្មភាពត្រួតពិនត្យ អធិការកិច្ចជលផល ដើម្បីប្រមូលទិន្នន័យឧបករណ៍នេសាទដោយប្រើប្រាស់ប្រព័ន្ធ SMART Tool ក្នុងឃុំសំបូរ ស្រុកសំបូរ សរុបបានចំនួន 25 ករណី តាមដងទន្លេមេគង្គ។
*សង្កាត់រដ្ឋបាលជលផលសំបូរ និងក្រុមការងារអនុវត្តគម្រោង CAPFISH Capture បានចុះអនុវត្តសកម្មភាពត្រួតពិនត្យ អធិការកិច្ចជលផល ដើម្បីប្រមូលទិន្នន័យឧបករណ៍នេសាទ និងវារីវប្បកម្ម ដោយប្រើប្រាស់ប្រព័ន្ធ SMART Tool នៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ។
លទ្ធផលទទួលបាន មានក្នុងប្រកាស ៩ករណី ក្នុងមោះឧបករណ៍មិនមានចែងក្នុងប្រកាសរបស់ក្រសួងកសិកម្ម ០៣ករណី និងវារីវប្បកម្មចំនួន ០២ស្រះ។
*ផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមជាមួយក្រុមការងារគម្រោង CASDP ថ្នាក់ខេត្ត រួមមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះត្រួតពិនិត្យសាកល្បងវាយតម្លៃ ផលប៉ះពាល់បរិស្ថាននិងសង្គម ដោយមានតំណាងអជ្ញារឃុំ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងអ្នកទទួលផលនៃគម្រោងសង្គ្រោះបន្ទាន់កូវីដ ១៩ តំបន់គោលដៅនៃការរអនុវត្តអនុគម្រោង នៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ និង ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម