មាតិកា
ក្រចេះ ៖ASPIRE វគ្គបណ្តុះបណ្តាល ស្តីពី បច្ចេកទេសដាំបន្លែនៅក្នុងផ្ទះសំណាញ់ នៅផ្ទះកសិករ ប៉ុក វ៉េង ស្ថិតនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី
ចេញ​ផ្សាយ ២៥ មិថុនា ២០២១
264

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយក្រុមហ៊ុន Tropicam Irrigation Solution បានបើកវគ្គបណ្តុះបណ្តាល ស្តីពី បច្ចេកទេសដាំបន្លែនៅក្នុងផ្ទះសំណាញ់ នៅផ្ទះកសិករ ប៉ុក វ៉េង ស្ថិតនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមជាអធិបតីពីលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តក្រចេះ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីបង្ហាញបច្ចេកទេស ស្តីពី ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ របៀបប្រើប្រាស់ឧបករណ៍ប្រព័ន្ធស្រោចស្រព និងលាយជី។ វគ្គបណ្តុះបណ្តាលនេះគឺមានអ្នកចូលរួមសរុបចំនួន ២១នាក់ (ស្រី ០៣នាក់) អ្នកចូលរួមមាន កសិករផ្ទះសំណាញ់ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបិរស្ថានស្រុក/ក្រុង មន្រី្តនៃមន្ទីរកសិកម្មខេត្តក្រចេះ និងទីប្រឹក្សាកម្មវិធី ASPIRE។ វិធីសាស្រ្តបណ្តុះបណ្តាលគឺ ការធ្វើបទបង្ហាញបច្ចេកទេសការដាំដំណាំក្នុងផ្ទះសំណាញ់ និងអនុវត្តជាក់ស្តែងស្តីពីការប្រើប្រាស់ឧបករណ៍ប្រព័ន្ធស្រោចស្រព និងលាយជី ការដាំដំណាំ និងការថែទាំផ្ទះសំណាញ។ ប្រធានបទដែលបានបណ្តុះបណ្តាលរួមមាន បច្ចេកទេសដាំបន្លែ ការប្រើប្រាស់ ការថែទាំ ការបញ្ជាទឹកតាមប្រព័ន្ធដំណក់ទឹក ការលាយនិងដាក់ជីស្រោចស្រព ការរៀបចំរងតាមប្រភេទដំណាំ និងការថែរក្សាស្បៃនិងប្លាស្ទិក ព្រមទាំងការគ្រប់គ្រងផ្ទះសំណាញ់់ពីហានិភ័យផ្សេងៗ។ លទ្ធផលនៃការបណ្តុះបណ្តាលជារួមគឺសង្កេតឃើញថាអ្នកចូលរួមទាំងអស់មានការយល់ដឹងពីបច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់ ដោយមានសំណួរជាច្រើនសួរទៅអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនទៅលើការដាំដំណាំនៅក្នុងផ្ទះសំណាញ់ និងការរបៀបប្រើប្រាស់ប្រព័ន្ធឧបករណ៍ស្រោចស្រព និងប្រព័ន្ធលាយជី។ 

ចំនួនអ្នកចូលទស្សនា
Flag Counter