មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
110

ថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖  
*ផ្នែក
រដ្ឋបាលជលផលព្រែកប្រសព្វ និងក្រុមការងារអនុវត្តគម្រោង CAPFISH Capture នៃខណ្ឌរដ្ឋបាលជលផលក្រចេះ បានចុះត្រួតពិនិត្យ អធិការកិច្ចជលផល ដើម្បីប្រមូល ទិន្នន័យដែននេសាទ និងវារីវប្បកម្ម នៅឃុំប្ញស្សីកែវ។
*ផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមជាមួយក្រុមការងារគម្រោង CASDP ថ្នាក់ខេត្តមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្រ្តីរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យសាកល្បងវាយតម្លៃ ផលប៉ះពាល់បរិស្ថាននិងសង្គម ដោយមានតំណាងអជ្ញារឃុំ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងអ្នកទទួលផលនៃគម្រោង​សង្គ្រោះបន្ទាន់កូវីដ-19 តំបន់គោលដៅនៃការរអនុវត្តអនុគម្រោងឃុំសោប និងឃុំកំពង់គរ ស្រុកព្រែកប្រសព្វ។
*លោកនាយសង្កាត់​រដ្ឋ​បាល​ជលផលសំបូរ​ និងក្រុមការងារ អនុវត្តគម្រោ CAPFISH Capture បានចុះអនុវត្តសកម្មភាព​ត្រួតពិនត្យ អធិការកិច្ចជលផល ដើម្បីប្រមូលទិន្នន័យឧបករណ៍នេសាទ និងវារីវប្បកម្ម ដោយប្រើប្រាស់ប្រព័ន្ធ SMART Tool នៅភូមិ​កំពង់​ព្នៅ​ ឃុំកោះខ្ញែរ​ស្រុកសំបូរ។
*ក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវិភាពមុខរបរចិញ្ចឹមជីវិត បានប្រជុំធ្វើការបូក បញ្ចូលទិន្នន័យរបស់សមាជិក​សហគមន៏នេសាទ ដែលទទួលបានទុនសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត តាមរយៈ Zoom meeting។ 

ចំនួនអ្នកចូលទស្សនា
Flag Counter