ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក លោក ឡាយ សម្ភស្ស និងកញ្ញា គ្រោង ស្រីមុំ បានចុះទៅផ្ទះកសិករ ប៉ុក វ៉េង (ប្លោក សិទ្ធិ) ស្ថិងិតនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ក្នុងគោលបំណងដើម្បីត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ផ្ទះសំណាញ់ ដែលនឹងគ្រោងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដែលសម្របសម្រួលដោយក្រុមហ៊ុនសាងសង់ផ្ទះសំណាញ់ និងបច្ចេកទេសនៃការប្រើប្រាស់ឧបករណ៍ផ្សេងៗ និងការដាំដំណាំនៅក្នុងផ្ទះសំណាញ់។ ការសាងសង់ផ្ទះសំណាញ់នៅផ្ទះកសិករនេះគឺនៅខ្វះស្បៃពិដានពណ៌ខៀវ និងឧបករណ៍លាយជី គឺដំណើរការមិនទាន់បានល្អនៅឡើយ ជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម