មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ២២ មិថុនា ២០២១
144

ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោកនាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងក្រុមការងារ បានចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល នៃខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយអាជ្ញាធរស្រុកព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំប្ញស្សីកែវ ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារភូមិ និងសហមន៏នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅក្នុងបឹងវែង ឃុំប្ញស្សីកែវ។ លទ្ធផលសម្រេចបានដូចខាងក្រោម៖

បានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖

-របាំងស្បៃមុងចំនួន៥ខ្សែ ប្រវែង ៣៥០ម និងលូស្បៃមុងចំនួន៥មាត់លូ

-របាំងព្រួលសាច់អួនក្រឡាញឹក(ទំហំ៨មម) ចំនួន៧ខ្សែ ប្រវែង ៤០០ម និងលប ចំនួន ១០គ្រឿង

-របាំងព្រួលសាច់អួនក្រឡា ០២សម ចំនួន ០២ខ្សែ ប្រវែង ១២០ម និងលបចំនួន ០៤គ្រឿង

-បង្គោលចម្រឹងប្ញស្សីចំនួន ២២០ដើម

-ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណ ១៥គក្រ។

*ផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមជាមួយក្រុមការងារគម្រោង CASDP ថ្នាក់ខេត្តមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងខណ្ឋរដ្ឋបាលជលផល បានចុះត្រួតពិនិត្យសាកល្បងវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមដោយមានតំណាងអជ្ញារឃុំ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ព្រមទាំងអ្នកទទួលផលនៃគម្រោងសង្គ្រោះបន្ទាន់កូវីដ-១៩ ហើយក៏បានចុះពិនិត្យទីតាំងចិញ្ចឹមមាន់ ផ្ទះសំណាញ់ តំបន់គោលដៅនៃការរអនុវត្តអនុគម្រោងភូមិសណ្តាន់ ឃុំសណ្តាន់ និងភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ នៃខេត្តគោលដៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter