មាតិកា
ក្រចេះ ៖របាយការណ៍លទ្ធផល របស់ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ២២ មិថុនា ២០២១
223

ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ របាយការណ៍លទ្ធផលបង្រ្កាប បទល្មើសព្រៃឈើ របស់ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះរួមមាន៖

-ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានសហការជាមួយ កំលាំងនគរបាលកន្ទួតចាប់ រុឺម៉ក ០១គ្រឿងដឹកឈើអារប្រភេទ លេខ១ និងក្រៅលំដាប់ថ្នាក់ ចំនួន ១ម៉ែត្រត្រីគុណ ០៣២ នៅចំណុច ភូមិចំរើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

-ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ សហការជាមួយ អង្គការ Recoftc បានដាំកូនឈើ ប្រភេទ អាកាស្យា ធ្នង់ គ្រញូង លើផ្ទៃដី ១៤ ហិកតា ក្នុងនោះរួមមាន៖
+សហគមន៍ព្រៃឈើចំរើន ចំនួន ០៥ ហិកតា
+សហគមន៍ព្រៃឈើ ភ្នំមាស ០៩ ហិកតា។
-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈ បានសហការជាមួយកំលាំងយោធាស្រុក ចាប់ឈើអារសន្និធិ ប្រភេទលេខ១ ចំនួន ៤ម៉ែត្រត្រីគុណ ៤៥២ នៅចំណុច ភូមិ វឌ្ឍន: ឃុំ វឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter