ថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖
សង្កាត់រដ្ឋបាលជលផលស្រុកសំបូរ សហការជាមួយក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត តំបន់កណ្តាលចំនួនបួនប៉ុស្តិ៍ បានចុះល្បាតត្រួតពិនិត្យ បង្រ្កាបបទល្មើសនេសាទនៅតំបន់អភិរក្សជីវចម្រុះជលផល នៅចំណុចកន្ទុយកោះរងាវ និងកន្ទុយកោះដំឡូងធំ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ដោយប្រើប្រាស់ទូកម៉ាសុីនចំនួន ០៤គ្រឿង ដោយមានអ្នកចូលរួមល្បាតចំនួន ០៩នាក់។ ជាលទ្ធផលបានដកហូតមងក្រឡាធំបានចំនួន ០៦ត្បូង ប្រវែង ៦៥០ម៉ែត (មងបណ្ដែត) ក្រឡាពី ១០-១៦ សង់ទីម៉ែត្រ។ ក្រុមការងារបានដឹកយកវត្ថុតាងទាំងអស់នៃបទល្មើស ទៅរក្សាទុកនៅប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សសត្វផ្សោត កែងប្រសាទ ដើម្បីសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម