ថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ រួមមាន៖
-លោក កេត សារឿន និងលោក រន ឡង់ឌី បានចុះពិនិត្យស្ថានភាពជំងឺសត្វ នៅភូមិ ត្រពាំងលក្ខ័ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះមានសត្វឈឺចំនួន ០៨ក្បាល មានរោគសញ្ញាកន្ទួលលើស្បែក ហៀរទឹកភ្នែក ហើមជើង សង្ស័យជំងឺដុំពកលើស្បែក។
-លោក សាន់ ហ៊ុយទាង បានចុះពិនិត្យស្ថាន ភាពជំងឺសត្វ នៅភូមិសង្គម ឃុំសណ្តាន់ស្រុកសំបូរ គោឈឺចំនួន ០១ក្បាល ដោយមានរោគ សញ្ញាហើមចន្លោះករ និងមានដុំពកតូចៗនៅលើមុខ ហៀរទឹកភ្នែក សង្ស័យ ជំងឺដុំពកលើស្បែក កោ ក្របី។ ក្រោយការចុះពិនិត្យជាក់ស្តែងក្រុមការងារ បានចាត់វិធានការផ្សេងៗ ធ្វើការព្យាបាល និងអនុវត្តតាមវិធានបសុពេទ្យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម