ថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផល រួមមាន៖
*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋាលជលផលក្រចេះ និងសហការី បានសហការជាមួយមន្ត្រីរដ្ឋបាលជលផល និងទីប្រឹក្សាគម្រោងថ្នាក់ជាតិ ចុះត្រួតពិនិត្យ និងសម្របសម្រួលការងារបច្ចេកទេស នៃគម្រោងលើកកម្ពស់ជីវភាពរបស់សហគមន៍នេសាទចារថ្នោល និងសហគមន៍នេសាទសំរោង ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំបូរ ដែលកំពុងគាំទ្រដោយរដ្ឋបាលជលផល តាមរយះគម្រោង M-IWRM-P3 ។
*លោកនាយផ្នែករដ្ឋាលជលផលព្រែកប្រសព្វ និងក្រុមការងារ ដែលអនុវត្តគម្រោង CAPFISH Capture បានចុះអនុវត្តសកម្មភាពត្រួតពិនត្យ អធិការកិច្ចជលផល ដើម្បីប្រមូលទិន្នន័យឧបករណ៍នេសាទ និងវារីវប្បកម្ម ដោយប្រើប្រាស់ប្រព័ន្ធ SMART Tool នៅឃុំវឌ្ឍនៈ ស្រុកសំបូរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម