ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោកនាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល ដែលជាក្រុមការងារអនុវត្តគម្រោង CAPFISH Capture បានចុះអនុវត្តសកម្មភាពត្រួតពិនត្យ អធិការកិច្ចជលផលតាមរយៈការប្រើប្រាស់ប្រព័ន្ធ Smart Tool ចុះប្រមូលទិន្នន័យឧបករណ៍នេសាទ នៅឃុំកំពង់គរ និងឃុំចំបក់ ស្រុក ព្រែកប្រសព្វ។
* លោកនាយផ្នែករដ្ឋបាលជលផលកាំពី និងលោកស្រី សូ សុខារី អនុប្រធានការិយាល័យកៅស៊ូ ព្រមទាំងលោក ញឹម ឧត្តមវឌ្ឍនា មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រីជាលក្ខណៈគ្រួសារដល់សម្បទានិក នៅដីសម្បទានសង្គមកិច្ច ឃុំដារ ស្រុកចិត្របុរី ដោយមានអ្នកចូលរួមសរុបចំនួន ១៤នាក់ ស្រី ៣នាក់។
* សង្កាត់រដ្ឋបាលជលផលសំបូរ និងមន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ បានចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅតំបន់អភិរក្សជីវចម្រុះជលផល នៅតំបន់កន្ទុយកោះរងាវ និងកន្ទុយកោះត្នោត ស្រុកសំបូរ។ លទ្ធផលបានដកហូតមងបណ្តែតចំនួន ០២ត្បូង ប្រវែង ៣៥០ម៉ែត្រ ក្រឡាពី ១០-១៦ សង់ទីម៉ែត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម