ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ សង្កាត់រដ្ឋបាលជលផលសំបូរ និងខណ្ឌជលផលក្រចេះ បានចុះល្បាតបង្រ្កាបបទល្មើសជលផល ក្នុងតំបន់អភិរក្សជីវចម្រុះជលផល នៅម្ដុំកន្ទុយកោះរងាវ និងកន្ទុយកោះត្នោត ស្រុកសំបូរ ខេត្តក្រចេះ សកម្មភាពល្បាតប្រើទូកចំនួន ០១គ្រឿ ដោយមានអ្នកចូលរួមល្បាតសរុបចំនួន ៣នាក់។ ជាលទ្ធផល បានដកហូតមងក្រឡាធំចំនួន ២ត្បូង ប្រវែង ៣៥០ម៉ែត (មងបណ្ដែតទឹក) ក្រឡា ១០-១៦ សង់ទីម៉ែត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម