ថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះរួមមាន៖ លោកនាយផ្នែករដ្ឋបាលជលផលកាំពី លោក ឈូក សំណាង មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយលោកស្រី ទិត ថាវី មន្រ្តី M&E បានចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារដល់សម្បទានិក នៅដីសម្បទានសង្គមកិច្ចឃុំសំបុក ស្រុកចិត្របុរី ដោយមានអ្នកចូលរួមសរុបចំនួន ៣៧នាក់ ស្រី២៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម