ថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្រាប់កិច្ចការអនុវត្តគម្រោងសាកវប្បកម្មកម្ពុជា (CHAIN) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ រួមមាន៖
-ថ្ងៃទី១២ ខែមិថុនា ឆ្នំ២០២១ លោក លី ឌី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក លាង ពន្លឺ អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចុះសម្ភាសន៍កសិករ ខ្វះប្រភពទឹក ដើម្បីដាំឲ្យបានពេញមួយឆ្នាំ នៅឃុំដារ និងឃុំគោលាប់ ស្រុកចិត្របុរី។
-ថ្ងៃទី១៤ ខែមិថុនា ឆ្នំ២០២១ លោក លី ឌី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះសិក្សា និងសម្ភាសន៍កសិករអពីការរៀបចំប្រភពទឹក ដើម្បីដាំបន្លែបានពេញមួយឆ្នាំ នៅឃុំឬស្សីកែ ស្រុកព្រែកប្រសព្វ ដោយជួបកសិករចំនួន ៥គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម