មាតិកា
ក្រចេះ ៖របាយការណ៍លទ្ធផលបង្រ្កាប បទល្មើសព្រៃឈើ ប្រចាំថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១​ របស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ
ចេញ​ផ្សាយ ១២ មិថុនា ២០២១
122

ថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ របាយការណ៍លទ្ធផលនៃការបង្រ្កាបបទល្មើសព្រៃឈើ របស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះរួមមាន៖

-ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានសហការជាមួយកំលាំង នគរបាលចាប់ គោយន្តកន្រ្តៃយ៍ ០១គ្រឿង ដឹកឈើអារ ប្រភេទលេខ២ និងក្រៅលំដាប់ថ្នាក់ចំនួន ២ ម៉ែត្រត្រីគុណ ៣៧៥ នៅចំណុច ភូមិអាលច ឃុំកន្ទួតស្រុកចិត្របុរី ខេត្តក្រចេះ។
-ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានសហការជាមួយកំលាំង កងរាជអាវុធហត្ថបានចាប់រឺម៉ក ០១គ្រដឹកឈើអារ ប្រភេទលេខ ១២ ចំនួន ២ម៉ែត្រត្រីគុណ ០៥៦ នៅចំនុច សង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter