ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោកនាយផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយអង្គការ WCS បានចុះពិនិត្យកសិករចិញ្ចឹមត្រីក្នុងស្រះចំនួន ០២គ្រួសារ ស្ថិតនៅភូមិយាវ ឃុំកំពង់ចាម និងបានលែងកូនកន្ធាយក្បាលកង្កែបចូលជម្រកធម្មជាតិទន្លេមេគង្គវិញ ចំនួន ៣៥ក្បាល នៅចំនុចគោលប្រាំបីជ្រុង ភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរ ដោយមានការចូលរួមពីសហគមន៍នេសាទកោះផ្តៅ អំពិលទឹក និងឆ្មាំទន្លេប៉ុស្តិ៍គោលប្រាំបីជ្រុង។
*ក្រុមហិរញ្ញវត្ថុថ្នាក់ជាតិ របស់គម្រោង (M-IWRMP3-C1) និងលោកស្រី សន បុប្ផា បានចុះជួយពិនិត្យគាំទ្រឯកសារហិរញ្ញវត្ថុដែលអនុវត្ថុដោយគណ:កម្មការប្រតិបត្តិសហគមន៍នេសាទ (CFEC) មាន៖
១.សហគមន៍កញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង
២.សហគមន៍ទ្រនូលឆ្នាំឃុំថ្មគ្រែ
៣.សហគមន៍កាំពី ឃុំសំបុកស្រុកចិត្របរី
៤.សហគមន៍វាលប្រលូងលួងចិត្ត ឃុំកំពងចាម
៥.សហគមន៍កោះសំ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម