សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ធ្នាំ២០២១៖
១. សកម្មភាពថ្នាក់ដឹកនាំមន្ទីរ
- លោក អោក ដារុណ អនុប្រធានមន្ទីរ លោក ស្រី ចាន់ណាត និងលោក ញឹម ឧត្តមវឌ្ឍនា បានចូលរួមសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំង ចុះសម្របសម្រួលករណីប្រជាពលរដ្ឋចូលមករារាំងការកាយក្រវ៉ាត់ព្រំដីក្នុងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចឈុន ហុង ដែលមានទីតាំងស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ។
២. ការិយាល័យផលិតកម្ម និងបសុព្យាបាល
- ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះទៅចាក់វ៉ាក់ សាំង ការពារជំងឺគោ ក្របី ជូនប្រជាពលរដ្ឋ នៅឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ចាក់សត្វសរុបចំនួន ២០៤ក្បាល ក្នុងនោះ គោចំនួន ៨៦ក្បាល។
៣. ខណ្ឌរដ្ឋបាលជលផលក្រចេះ
- ខណ្ឌរដ្ឋបាលជលផល សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និងអង្គការ NRD ចុះប្រជុំជាមួយក្រុមប្រឹក្សាឃុំកោះខ្ញែរ លោកមេភូមិពាក់ព័ន្ធ និងគណៈកម្មការសហគមន៍នេសាទបាយសំណុំ សនជើងពាធ និងសនស្វាយចេក ដើម្បីពិភាក្សាលើការងាររៀបចំធ្វើផែនទីកន្លែងនេសាទសហគមន៍ និងធ្វើផែនការគ្រប់គ្រងសហគមន៍នេសាទ។
- ក្រុមឆ្មាំទន្លេ បានចុះធ្វើការត្រួតពិនិត្យបង្រ្កាប បទល្មើសនេសាទតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្ស ស្រុកសំបូរ លទ្ធផល សារមងបានចំនួន ១២ត្បូងក្រឡា ៨សម-១៥សម ប្រវែងសរុប ៩៦០ម ត្រូវដុតបំផ្លាញចោល។
៤. កម្មវីធី ASPIRE
- លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE លោក ហ៊ៅ គឹមស្រេង ទីប្រឹក្សាគ្រប់គ្រង្ម្មវិធី ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម និងធនធានធម្មជាតិស្រុកឆ្លូង និងជាប្រធានសម្របសម្រួលស្រុកឆ្លូង បានចុះត្រួតពិនិត្យការសាងសង់ផ្ទះសំណាញ់ នៅភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ជាលទ្ធផល៖បានចាក់សរសរ, បានតំឡើងរោងបំពាក់សំណាញ់ និងប្លាស្ទិក, បានតប្រព័ន្ធតំណក់ទឹក ឧបករណ៍លាយជី និងចំរោះទឹក, ទំហំ ១០មx២៤ម និងទ្វារផ្ទះសំណាញ់២។ ប៉ុន្តែការសាងសង់មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ កំពុងបន្តរៀបចំបញ្ចប់។
៥. គម្រោង CHAIN
- មន្ត្រីបច្ចេកទេសរបស់មន្ទីរ ចំនួន ៥រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបច្ចេកទេសផលិតកម្មបន្លែ ដោយចុះនៅតាមចម្ការជាក់ស្ដែងនៅឃុំគោលាប់ ឃុំថ្មគ្រែ ស្រុកចិត្របុរី និងឆ្លុះបញ្ចាំង នៅក្នុងថ្នាក់រៀន។