ថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក សាន់ ហុយទាង បានចុះពិនិត្យស្ថានភាពសត្វគោឈឺ នៅឃុំរលួសមានជ័យស្រុកសំបូរ ដែលមានសត្វឈឺសរុប ៦ក្បាល ដែលមានរោគ សញ្ញា ហើមស្មាមុខ ហើមភ្លៅ តាមរោគសញ្ញាសង្ស័យជាជំងឺបូសខ្យល់ក្នុងនោះលោកបាន មានវិធានការ ចុះអន្តរាគមន៍ធ្វើការព្យាបាលសត្វឈឺ ដោយចាក់វ៉ក់សាំងបូសខ្យល់ នៅជុំវិញតំបន់ផ្ទុះជំងឺ និងបានផ្តល់ថ្នាំព្យាបាលមួយ ចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីព្យាបាលបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម