ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE លោក ហ៊ៅ គឹមស្រេង ទីប្រឹក្សាគ្រប់គ្រងកម្មវិធី ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម និងធនធានធម្មជាតិស្រុកឆ្លូង និងជាប្រធានសម្របសម្រួលស្រុកឆ្លូង បានចុះត្រួតពិនិត្យការសាងសង់ផ្ទះសំណាញ់ នៅភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ជាលទ្ធផល៖បានចាក់សរសរ, បានតំឡើងរោងបំពាក់សំណាញ់ និងប្លាស្ទិក, បានតប្រព័ន្ធតំណក់ទឹក ឧបករណ៍លាយជី និងចំរោះទឹក ទំហំ ១០មx២៤ម និងទ្វារផ្ទះសំណាញ់២។ ប៉ុន្តែការសាងសង់មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ កំពុងបន្តរៀបចំបញ្ចប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម