ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះរួមមាន៖
*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី បានសហការជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ព្រមទាំងអង្គការ NRD ខេត្តក្រចេះ បានចុះប្រជុំជាមួយក្រុមប្រឹក្សាឃុំកោះខ្ញែរ លោកមេភូមិពាក់ព័ន្ធ និងគណៈកម្មការសហគមន៍នេសាទបាយសំណុំ សហគមន៍នេសាទជើងពាធ និងសហគមន៍នេសាទស្វាយចេក ដើម្បីពិភាក្សាលើការងាររៀបចំធ្វើផែនទីកន្លែងដែនសាទសហគមន៍ និងរៀបចំផែនការគ្រប់គ្រងសហគមន៍នេសាទ។
*មន្រ្តីខណ្ឌរដ្ឋបាលជលផល និងក្រុមឆ្មាំ បានចុះធ្វើការត្រួតពិនិត្យបង្រ្កាប បទល្មើសនេសាទតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្សស្រុកសំបូរ ដោយទទួលបានលទ្ធផល បានដកហូតមងបានចំនួន ១២ត្បូង ក្រឡា ៨សម-១៥សង់ទីម៉ែត្រ ប្រវែងសរុប៩៦០ម៉ែត្រ ហើយត្រូវដុតបំផ្លាញចោលនៅលើកោះសំធំ ទល់មុខសំបូរ។
*ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំបូកសរុបការងារគ្រប់វិស័យប្រចាំខែឧសភា ឆ្នាំ២០២១ នៅរដ្ឋបាលស្រុកឆ្លូង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម