មាតិកា
ក្រចេះ ៖សកម្មភាពរបស់ក្រុមការងារគម្រោង LASED II នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៨ មិថុនា ២០២១
191

ថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពរបស់ក្រុមការងារគម្រោង  LASED II មាន៖
- លោក ជួប ភារៈ អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក ឡុង ចាន់ថា មន្រ្តីការិយាល័យ លោក សយ ច័ន្ទសិទ្ធិ មន្រ្តីការិយាល័យនីតិកម្មកសិកម្ម CDAF និងពេទ្យសត្វភូមិ បានចុះចាក់វ៉ាក់សាំងការពារជំងឺមាន់ (វ៉ាក់សាំងអ៊ុត អាសន្នរោគ ញូវកាស) និងផ្ដល់ថ្នាំព្យាបាល និងថ្នាំទំលាក់ព្រូន ដល់គ្រួសារសម្បទានិក នៅដីសម្បទានសង្គមកិច្ច ឃុំចំបក់ ស្រុកព្រែកប្រសព្វ។ 
-លោក ជុន ជាង មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្ម និងលោក អ៊ូ សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកាំពី CDAF និងពេទ្យសត្វភូមិ បានចុះចាក់វ៉ាក់សាំងការពារជំងឺមាន់ (វ៉ាក់សាំងអ៊ុត អាសន្នរោគ ញូវកាស) និងផ្ដល់ថ្នាំព្យាបាល និងថ្នាំទំលាក់ព្រូន ដល់គ្រួសារសម្បទានិក នៅដីសម្បទានសង្គមកិច្ចឃុំសំបុក ស្រុកចិត្តបុរី។ 

ចំនួនអ្នកចូលទស្សនា
Flag Counter