ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និង CAC បានចូលរួមប្រជុំជាមួយបណ្តាញអាជីវកម្ម ក្រចេះមានជ័យ លើកទី ២៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានតំណាងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ១៣នាក់/ស្រី ០៨នាក់។ គោលបំណងដើម្បី៖
១.រំលឹករបៀបវារៈប្រជុំប្រចាំខែកុម្ភៈ
២.ប្រមូលទុនកម្ចី ការប្រាក់ និងសន្សំ (ឯកសារបញ្ជីស្នាម និងឯកសារគាំទ្រ)
៣.ការសាងសង់អាគាររបស់បណ្តាញ
៤.ការរៀបចំសួនលក់កូនឈើ
៥.ដំណើរការទីផ្សារដាំស្លឹកគ្រៃ និងស្វាយចន្ទី
៦.គោលការណ៍ឥណទាន
៧.គោលការណ៍ហិរញ្ញវត្ថ-រដ្ឋបាល
៨.បិទបញ្ជីប្រចាំ៣ខែ
៩.ផែនការបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម