ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។
*លោកនាយ នាយរងផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វ បានរួមសហការជាមួយក្រុមប្រឹក្សាឃុំប្ញស្សីកែវ បើកវគ្គប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធនានា នៅសាលាឃុំប្ញស្សីកែវ ដោយមានអ្នកនេសាទ សរុបចំនួន ៣៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម