ថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ស្រី ចាន់ណាត និងលោក ញឹម ឧត្តមវឌ្ឍនា មន្រ្តីការិយាល័យកសិ-ឧស្សាហកម្ម បានចុះពិនិត្យ និងណែនាំដល់ក្រុមការងារបង្ហាញទីតាំងកាយក្រវាត់ព្រំដី របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឈុនហុង ដឹកនាំដោយ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ដោយមានការចូលរួមពីតំណាងមន្ទីរដែនដីនគររូបនីយកម្ម រដ្ឋបាលព្រៃឈើ អាជ្ញាធរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន នៅបរិវេណសាលាបឋមសិក្សាគ្រួត ក្នុងឃុំកំពង់ចាម ស្រុកសំបូរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម