ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរួមមាន៖
*លោកនាយរងខណ្ឌរដ្ឋបាលជផ និងលោកនាយផ្នែកខណ្ឌរដ្ឋបាលជផកាំពី បានចុះសម្របសម្រួលការងារ រៀបចំផែនការគ្រប់គ្រងសហគមន៍នេសាទ នៅភូមិស្វាយចេក និងភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ។
*លោកនាយផ្នែក និងនាយរងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយក្រុមប្រឹក្សាឃុំ និងសហគមន៍នេសាទមូលដ្ឋាន ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅចំណុចបឹងវែង ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ដោយលទ្ធផលសម្រេចបានគឺ ដកហូត រុះរើនិងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនរួមមាន៖
-របាំងព្រួលស្បៃមុងចំនួន៧ខ្សែប្រវែង៤៥០ម
-លូស្បៃមុងចំនួន១០មាត់លូ
-របាំងព្រួលសាច់អួនក្រឡាញឹក (ទំហំ៨មម) ចំនួន ១២ខ្សែប្រវែងប្រហែល ៧០០ម
-លបសាច់អួនក្រឡាញឹក ទំហំ ៨មម ចំនួន ១៤គ្រឿង
-របាំងសាច់អួនក្រឡា ៣សម ចំនួន ៤ខ្សែ ប្រវែង ៣៨០ម
-លបសាច់អួនក្រឡា ៣សម ចំនួន ៨គ្រឿង
-បង្គោលចម្រឹងប្ញស្សីចំនួន ៤៦០ដើម
-ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណ ៣០គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម