មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៧ ឧសភា ២០២១
232

ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះ រួមមាន÷ 
-ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយ គណបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រចេះ មានផ្នែករដ្ឋបាលជលផលកាំពី ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល សហគមន៍នេសាទរកាកណ្តាល ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ  បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងរំលាច ស្ថិតនៅក្រុងក្រចេះ  ដោយដកហូតបានវត្ថុតាងនៃបទល្មើសមួយចំនួនដូចខាងក្រោម
-លបប្រើស១០០ ចំនួន ១០ខ្សែ ប្រវែង ៦០០ម៉ែត្រ
-របាំងសាច់ស្បៃមុងចំនួន ៤៥ខ្សែ ប្រវែង ២២៥០ម៉ែត្រ
-លូស្បៃមុងចំនួន ៤៥មាត់លូ
-បង្គោលឫស្សីឃ្លៃ ចំនួន ៤៩៥ដើម
-ចាក់លែងត្រីចូលបឹងវិញ ចំនួន១៣ គីឡូក្រាម។
* វត្ថុតាងទាំងអស់ត្រូវបានដុតបំផ្លាញចោលចំណុចទំនប់មាត់បឹងរំលាច។
-នាយសង្កាត់រដ្ឋបាលជលផលសំបូរ បានសហការជាមួយក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តចុះជួបប្រជុំជាមួយសមាជិកសហគមន៏នេសាទ ដើម្បីអនុវត្តជំហាន១-៣ នៃអនុគម្រោងអភិវឌ្ឍន៏មុខរបរទ្រទ្រង់ជីវភាព នៅសហគមន៏នេសាទចារថ្នោល សំរោង  កោះឥន្ទជ័យ និងអូរកក់ ស្រុកសំបូរខេត្តក្រចេះ។
*ក្រុមការងារអនុវត្តគម្រោង បានចុះប្រមូលទិន្នន័យផលចាប់ត្រីពីអ្នកនេសាទនៅសហគមន៍នេសាទព្រែកតាអាំ សហគមន៍នេសាទតាម៉ៅ សហគមន៍នេសាទឫស្សីកែវ និង សហគមន៍នឹសាទអូរលុង។

ចំនួនអ្នកចូលទស្សនា
Flag Counter