ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោកសាន់ ហុយទាង អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះទៅព្រឹក្សាបច្ចេកទេសដល់កសិករចិញ្ចឹមមាន់ឈ្មោះ លី ភារម្យ ស្ថិតនៅភូមិស្រែស្ដៅ សង្កាត់អូឬស្សី ក្រុងក្រចេះ ដែលមានមាន់ចំនួន ៨០០ក្បាល បានទទួលរងនូវជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ មូលហេតុដោយសារការបិទទ្រុងទាំងយប់ទាំងថ្ងៃគ្មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ពុលលាមក ធ្វើឲ្យមាន់មានបញ្ហាហើមភ្នែក ហៀរសំបោរ។
ក្នុងនោះដែរសម្រាប់ការណែនាំដល់គាត់មាន៖
ទី១ គឺបំបែកសត្វឈឺចេញពីសត្វជា
ទី២ ចាក់ថ្នាំព្យាបាលសត្វដែលឈឺ និងដាក់ថ្នាំព្យាបាលលាយទឹកអោយផឹកសម្រាប់មាន់មិនទាន់ឈឺ
ទី៣ ធ្វើអនាម័យ និងបាញ់ថ្នាំសម្លាប់មេ រោគនៅជុំវិញកសិដ្ឋាន
ទី៤ បើកទ្រុងចំហរអោយមានខ្យល់ចេញ ចូលគ្រប់គ្រាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម